Brunei

១.ប្រទេសប្រ៊ុយណេ


 ពត៌មានទូទៅ៖
  • ប្រទេសប្រ៊ុយណេមានឈ្មោះជាផ្លូវការថា Negara Brunei Daruss​ala​m​.
  • បាវចនា៖ "Always in service with God's guidance"  ( នៅចាំបំរើ​ក្រោម​​ឱ​​​វា​ទព្រះជាម្ចាស់ជានិច្ច)។
  • រដ្ឋធានី Bandar Seri Begawan.។
  • មានផ្ទៃដីសរុប ៥.៧៦៥គីឡូម៉ែតការ៉េ (លំដាប់ទី១៧២) ។
  • ការបែងចែករដ្ឋបាលដែនដី ៖មាន៤ស្រុកប៊្រុយណេមានស្រុក៤គឺ៖
    • បេឡៃ (Belait)
    • ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
    • តេមប៊ូរ៉ុង (Temburong)
    • ទូតុង (Tutong)
  • ប្រជាពលរដ្ឋមានចំនួន ៤៩០.០០០នាក់(២០០៨)។
  • អត្រាកំនើន ២% (២០០៣)។
  • ដង់ស៊ីតេប្រជាជន ៦៥នាក់ក្នុង១គីឡូម៉ែតការ៉េ(២០០៨)។
  • ថ្ងៃបុណ្យឯករាជ្យ ថ្ងៃទី១ ខែមករាឆ្នាំ១៩៨៤(ចក្រភពអង់គ្លេស)។
  • ភាសាម៉ាឡេ(ផ្លូវការ),ភាសាអង់គ្លេស និងចិន។
  •  បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុងកម្រឃើញមានការរិះគន់រដ្ឋាភិបាលនិងព្រះមហាក្សត្រណាស់។
  • សេរីភាពសារពត៌មានត្រូវបានបិទទាំងស្រុង។
  • លេខកូតប្រទេស៖ +៦៧៣
     អង្គការនីតិប្រតិបត្តិ៖
  • ទម្រង់រាជរដ្ឋាភិបាលConstitutional Sultanate.
  • ព្រះមហាក្សត្រ ជាប្រុមុខរដ្ឋផងនិងជាប្រមុខរាជរដ្ឋាភិបាលផង( ព្រះចៅស៊ុលតង់​ហា​ស់​សា​​ណា​​ល់ បុលគៀស ) ។
  • ក្រុមប្រឹក្សាគណ:រដ្ឋមន្រ្តី(Council of Cabinet Ministers)ត្រូវតែងតាំងនិ​ងស្ថិតក្រោម​អធីប​តីភា​ព​​ព្រះ​មហាក្សត្រ។
  • ក្រុមប្រឹក្សាសាសនា សមាជិកត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ធ្វើការងារទាក់ទងនឹងរឿងសាសនា( សាសនាឥស្លាមជាសាសនារបស់រដ្ឋ)
  • ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែងតាំងដោយព្រះមហាក្សត្រ ធ្វើការទាក់ទងនឹងរឿងរដ្ឋធម្មនុញ្ញ។ 
  • ក្រុមប្រឹក្សារាជ្យសម្បត្តិ តែងតាំងដោយព្រះមហាក្សត្រ ជាអ្នកសម្រេចការស្នងរាជ្យ បើមានការចាំបាច់។
  • គ្មានការបោះឆ្នោត ព្រះមហាក្សត្រស្នងរាជបន្តគ្នា ។
  • ប្រពន្ធ័ច្បាប់៖ផ្អែកលើប្រពន្ធ័Common Law របស់ចក្រភពអង់គ្លេស។

   អង្គការនីតិបញ្ញាតិ្ត៖
  • អង្គការនីតិបញ្ញាត្តិពុំត្រូវបានជ្រើសតាំងតាមរយ:ការបោះឆ្នោតជាសាកលទេហើយអង្គការនេះស្ថិតនៅក្រោមការិយាល័យនាយករដ្ឋមន្រ្តី។មានការបោះឆ្នោតចុងក្រោយនៅឆ្នាំ១៩៦២។
  • តុលាការកំពូល(ប្រធានតុលាការ និងចៅក្រម ស្បថចូលកាន់តំណែងចំ​ពោះមុខ​ព្រះមហាក្សត្រ​សំ​រាប់​អាណត្តិ៣ឆ្នាំ។
   សេដ្ឋកិច្ច៖
  • រូបីយវត្ថុ៖ដុល្លាប្រ៊ុយណេ(B$)មាន១០០សេន។
  • ផលិតផលក្នុងស្រុកសរុប(GDP)៖៤.៨កោដិ(១៩៩៨)។
  • ចំនូលជាតិពាក់កណ្តាលបានមកពីការលក់ផលិតផលប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។

Comments

Popular posts from this blog

The Conflict between Turkey and Kurds

The West snubbed Russian proposal of having Assad resign makes the conflict worse?

Would UN's Political Resolution Save War-Torn Syria?