Brunei
១.ប្រទេសប្រ៊ុយណេ
ពត៌មានទូទៅ៖
អង្គការនីតិបញ្ញាតិ្ត៖
ពត៌មានទូទៅ៖
- ប្រទេសប្រ៊ុយណេមានឈ្មោះជាផ្លូវការថា Negara Brunei Darussalam.
- បាវចនា៖ "Always in service with God's guidance" ( នៅចាំបំរើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច)។
- រដ្ឋធានី Bandar Seri Begawan.។
- មានផ្ទៃដីសរុប ៥.៧៦៥គីឡូម៉ែតការ៉េ (លំដាប់ទី១៧២) ។
- ការបែងចែករដ្ឋបាលដែនដី ៖មាន៤ស្រុកប៊្រុយណេមានស្រុក៤គឺ៖
- បេឡៃ (Belait)
- ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
- តេមប៊ូរ៉ុង (Temburong)
- ទូតុង (Tutong)
- ប្រជាពលរដ្ឋមានចំនួន ៤៩០.០០០នាក់(២០០៨)។
- អត្រាកំនើន ២% (២០០៣)។
- ដង់ស៊ីតេប្រជាជន ៦៥នាក់ក្នុង១គីឡូម៉ែតការ៉េ(២០០៨)។
- ថ្ងៃបុណ្យឯករាជ្យ ថ្ងៃទី១ ខែមករាឆ្នាំ១៩៨៤(ចក្រភពអង់គ្លេស)។
- ភាសាម៉ាឡេ(ផ្លូវការ),ភាសាអង់គ្លេស និងចិន។
- បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុងកម្រឃើញមានការរិះគន់រដ្ឋាភិបាលនិងព្រះមហាក្សត្រណាស់។
- សេរីភាពសារពត៌មានត្រូវបានបិទទាំងស្រុង។
- លេខកូតប្រទេស៖ +៦៧៣
- ទម្រង់រាជរដ្ឋាភិបាលConstitutional Sultanate.
- ព្រះមហាក្សត្រ ជាប្រុមុខរដ្ឋផងនិងជាប្រមុខរាជរដ្ឋាភិបាលផង( ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស ) ។
- ក្រុមប្រឹក្សាគណ:រដ្ឋមន្រ្តី(Council of Cabinet Ministers)ត្រូវតែងតាំងនិងស្ថិតក្រោមអធីបតីភាពព្រះមហាក្សត្រ។
- ក្រុមប្រឹក្សាសាសនា សមាជិកត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ធ្វើការងារទាក់ទងនឹងរឿងសាសនា( សាសនាឥស្លាមជាសាសនារបស់រដ្ឋ)។
- ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែងតាំងដោយព្រះមហាក្សត្រ ធ្វើការទាក់ទងនឹងរឿងរដ្ឋធម្មនុញ្ញ។
- ក្រុមប្រឹក្សារាជ្យសម្បត្តិ តែងតាំងដោយព្រះមហាក្សត្រ ជាអ្នកសម្រេចការស្នងរាជ្យ បើមានការចាំបាច់។
- គ្មានការបោះឆ្នោត ព្រះមហាក្សត្រស្នងរាជបន្តគ្នា ។
- ប្រពន្ធ័ច្បាប់៖ផ្អែកលើប្រពន្ធ័Common Law របស់ចក្រភពអង់គ្លេស។
អង្គការនីតិបញ្ញាតិ្ត៖
- អង្គការនីតិបញ្ញាត្តិពុំត្រូវបានជ្រើសតាំងតាមរយ:ការបោះឆ្នោតជាសាកលទេហើយអង្គការនេះស្ថិតនៅក្រោមការិយាល័យនាយករដ្ឋមន្រ្តី។មានការបោះឆ្នោតចុងក្រោយនៅឆ្នាំ១៩៦២។
- តុលាការកំពូល(ប្រធានតុលាការ និងចៅក្រម ស្បថចូលកាន់តំណែងចំពោះមុខព្រះមហាក្សត្រសំរាប់អាណត្តិ៣ឆ្នាំ។
- រូបីយវត្ថុ៖ដុល្លាប្រ៊ុយណេ(B$)មាន១០០សេន។
- ផលិតផលក្នុងស្រុកសរុប(GDP)៖៤.៨កោដិ(១៩៩៨)។
- ចំនូលជាតិពាក់កណ្តាលបានមកពីការលក់ផលិតផលប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។
Comments
Post a Comment