Cambodia
២.ប្រទេសកម្ពុជា(Cambodia)
ពត៌មានទូទៅ៖
- ឈ្មោះជាផ្លូវការ: ព្រះរាជាណាចក្រកម្ពុជា។
- រាជធានី: ភ្នំពេញ។
- ផ្ទៃដីសរុប: ១៨១០៣៥គីឡូម៉ែតការ៉េ(២០០៨)។
- ប្រជាជនសរុប៖ ១៤.៣លាននាក់(២០១០)។
- អត្រាកំណើនប្រចាំឆ្នាំ ១,៥៤ ភាគរយ (២០០៨)
- កំនើនប្រជាជនរហូតដល់១៧.៥លាននាក់ក្នុងឆ្នាំ២០២៥អស្រ័យតាមអត្រាកំនើនប្រចាំឆ្នាំ។
- បាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ។
- ដង់ស៊ីតេប្រជាជន ៧៨នាក់ក្នុង១គីឡូម៉ែតការ៉េ។
- មានព្រំដែនជាប់ ប្រទេសថៃ នៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។
- ថ្ងៃបុណ្យេឯករាជ្យ៖៩ខែវច្ឆិការ ឆ្នាំ១៩៥៣(ពីប្រទេសបារំាង)។
- ភាសា៖ ខ្មែរ (ផ្លូវការ)និងអង់គ្លេស និង បារាំង។
- បែងចែកដែនដីរដ្ឋបាល៖ជា២៣ខេត្ត ២៦ក្រុង(ថ្នាក់ស្មើស្រុក)។
- ប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
- ប្រមុខរដ្ឋ:ព្រះមហាក្សត្រ នរោត្តមស៊ីហមុនី ព្រះមហាក្សត្រ ត្រូវជ្រើសរើស ដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
- ប្រមុខរាជរដ្ឋាភិបាល:នាយករដ្ឋមន្រ្តី(សម្តេចតេជោ ហ៊ុនសែន)។
- ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន៖២៧។
អង្គការនីតិបញ្ញាតិ្ត៖
- មានសភាពីរជាន់គឺ រដ្ឋសភានិងព្រឹទ្ធសភា។
- រដ្ឋសភាមានអសន:សរុប១២៣ សម្រាប់អាណត្តិ៥ឆ្នាំ។
- សមាជិករដ្ឋសភាជ្រើសតាំងតាមរយ:::ការបោះឆ្នោតជាសកល។
- ចំនែកព្រឹទ្ធសភាមានមានអាសន:សរុប៦១ សម្រាប់អាណត្តិ៦ឆ្នាំ។
- សមាជិកព្រឹទ្ធសភាជ្រើសតាំងតាមរយ:ការបោះឆ្នោតជាអសកល។
- គណបក្សកាន់អំនាច៖ ប្រជាជនកម្ពុជា(Cambodian people party)។
- ផលិតផលសរុបក្នុងស្រុក៖៣.៤កោដិដុល្លា(២០០១)។
- រូបិយវត្ថុ៖រៀល(CR)។
- ដៃគូនាំចេញ :ប្រទេសអាមេរិច ហុងកុង ចក្រភពអង់គ្លេស អាឡឺម៉ង់ និងបារាំង។
- ដៃគួនាំចូល:ប្រទេសហុងកុង ថៃ តៃវ៉ាន់ ចិន និងសឹង្ហបុរី។
Comments
Post a Comment